ព័ត៌មានដែលលោក លោកស្រីបានបំពេញក្នុងទម្រង់នេះត្រូវតែមានព័ត៌មានដូចដែលផ្តល់មកកាន់សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា។ ឯកសារបន្ថែមផ្សេងៗអាចនឹងត្រូវបានស្នើសុំដើម្បីបញ្ជាក់បន្ថែមអំពីសុពលភាពនៃពាក្យស្នើសុំនេះនៅពេលដាក់ស្នើ។
ព័ត៌មានរបស់សិស្ស
ប្រវត្តិការសិក្សារបស់សិស្ស
សម្គាល់៖ ប្រសិនបើមានចម្លើយណាមួយ "ធ្លាប់" សូមលោក លោកស្រីផ្តល់ព័ត៌មានលម្អិតដោយសរសេរនៅលើក្រដាសផ្សេងទៀត។
ជ្រើសរើសកម្មវិធីសិក្សាសម្រាប់ការចុះឈ្មោះ
លក្ខខណ្ឌតម្រូវការជំនួយការសិក្សា (SEN / EAL)
សូមបញ្ជាក់ថា ប្រសិនបើមានតម្រូវការជំនួយការសិក្សាពិសេស ឬ ការបំប៉នភាសាអង់គ្លេសបន្ថែម ឬសេវាកម្មផ្សេងៗទៀតត្រូវបានណែនាំដោយសាលអន្តរជាតិសៅប្រ៊ីដកម្ពុជា កម្មវិធីសិក្សានេះគឺជាផ្នែកចាំបាច់មួយនៃកិច្ចព្រមព្រៀងការសិក្សានៅទីនេះ។ សេវាកម្មទាំងនេះនឹងមានការបង់ថ្លៃសិក្សាបន្ថែមដែលជូនដំណឹងដោយការិយាល័យហិរញ្ញវត្ថុរបស់សាលា។
ព័ត៌មានមាតាបិតា និងអ្នកអាណាព្យាបាល
អាសយដ្ឋានបច្ចុប្បន្ន *
ព័ត៌មានអំពីបងប្អូនបង្កើតដែលកំពុងសិក្សានៅក្នុងសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា
សម្គាល់៖ សេវាកម្មរថយន្តដឹកសិស្សរបស់យើងមិនដំណើរការទេនៅពេលបច្ចុប្បន្ន។ យើងនឹងផ្តល់ដំណឹងបន្ថែមនៅពេលបើកដំណើរការឡើងវិញ។ សេវារថយន្តដឹកសិស្សរបស់សាលារៀននឹងផ្តល់ជូនសម្រាប់ការធ្វើដំណើរទៅ និងមកកាន់សាលារៀន។ រថយន្តដឹកសិស្សទាំងអស់មានបំពាក់ខ្សែក្រវ៉ាត់ការពារ និងម៉ាស៊ីនត្រជាក់។
ព័ត៌មានសម្រាប់ទំនាក់ទំនងបន្ទាន់
ព័ត៌មានអំពីការទូទាត់ថ្លៃសិក្សា
ព័ត៌មានអំពីសុខភាពរបស់សិស្ស
កិច្ចព្រមព្រៀងរបស់មាតាបិតាសិស្ស
ខ្ញុំបាទ/នាងខ្ញុំសូមបញ្ជាក់ថាព័ត៌មានដែលបានផ្តល់ជូនខាងលើនេះគឺពិតប្រាកដ និងត្រឹមត្រូវ។ ខ្ញុំបាទ/នាងខ្ញុំនឹងផ្តល់នូវព្រឹត្តិបត្រពិន្ទុ របាយការណ៍សិក្សាពីសាលារៀនចុងក្រោយ និងលិខិតវាយតម្លៃសិស្សពីគ្រូទទួលបន្ទុកថ្នាក់(ឬ នាយក នាយិកា)ដើម្បីផ្ទៀងផ្ទាត់ជាមួយព័ត៌មានដែលបានផ្ដល់ឱ្យការិយាល័យចុះឈ្មោះចូលរៀន។ ខ្ញុំបាទ/នាងខ្ញុំទទួលស្គាល់ថាការផ្ដល់ព័ត៌មានមិនត្រឹមត្រូវ អាចធ្វើឱ្យមានផលប៉ះពាល់ដល់ការចុះឈ្មោះចូលរៀនរបស់បុត្រធីតាយើងខ្ញុំនៅសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា ហើយយើងខ្ញុំយល់ព្រមធ្វើតាមគោលការណ៍ច្បាប់វិន័យរបស់សាលាដែលបានចែងក្នុងសៀវភៅណែនាំសិស្ស និងមាតាបិតា ព្រមទាំងយល់ព្រមតាមលក្ខខណ្ឌតម្រូវការជំនួយការសិក្សាពិសេស ឬសេវាកម្មផ្សេងៗទៀតដែលបានណែនាំ។
សម្គាល់៖ មាតាបិតាត្រូវប្រាកដថាបានអាន និងយល់ច្បាស់ពីគោលការណ៍ច្បាប់វិន័យរបស់សាលាដែលបានចែងក្នុងសៀវភៅណែនាំសិស្ស និងមាតាបិតាមុនពេលចុះហត្ថលេខាទទួលស្គាល់លើពាក្យស្នើសុំចូលរៀននេះ។
សូមចុចទីនេះ ដើម្បីទាញយកសៀវភៅណែនាំសិស្ស និងមាតាបិតា។ ដោយចុច 'ដាក់ស្នើ' ខាងក្រោម ឯកសារនេះនឹងត្រូវបានផ្ញើទៅការិយាល័យផ្តល់ព័ត៌មាន។ នេះមានន័យថាលោក លោកស្រីអនុញ្ញាតឱ្យក្រុមការងាររក្សាទុក និងដំណើរការព័ត៌មានផ្ទាល់ខ្លួនដែលលោក លោកស្រីបានដាក់ស្នើ ដើម្បីឱ្យយើងផ្តល់ជូនលោក លោកស្រីនូវផលិតផល/ សេវាកម្ម/ ខ្លឹមសារដែលបានស្នើសុំ។